សូមស្វាគមន៍មកដល់ទីក្រុងប៉ោយប៉ែត ជាតំបន់សេដ្ឋកិច្ចពិសេស និងជាច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ(ច្រកអារ័ញ្ញ-ផ្សាររុងគ្លឿ)



                    

ប៉ោយប៉ែតជាទីក្រុងមួយដែលស្ថិតនៅជាប់ច្រកព្រុំដែនអន្តរជាតិកម្ពុជា-ថៃជាប់នឹងក្រុងអារញ្ញប្រាថេត(ឬហៅដោយខ្លីថាអារញ្ញដែលនៅខាងថៃ)ខេត្តបន្ទាយមានជ័យ។ទីក្រុងនេះភាគច្រើនជាតំបន់ទំនាបជាមួយនឹងតំបន់ភ្នំខ្លះៗនៅភាគខាងជើងនិងខាង
កើត។ស្ទឹងសំខាន់ៗមានស្ទឹងមង្គលបុរីនិងស្វាយស៊ីសុផុន។ទីក្រុងនេះជាកូនសោរ
សេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងវិស័យពាណិជ្ជកម្មនិងទេសចរណ៍ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។មានមនុស្ស ជាច្រើនមកពីខេត្តផ្សេងៗមករស់នៅ​និងប្រកបមុខរបរក្នុងតំបន់នេះ
ហើយជាកន្លែងដែលប្រ
ជាជនពេញនិយមលេង ល្បែងស៊ីសងទោះបីវាខុសនិងច្បាប់ក៏ដោយ។មានចំនែកមួយភាគ នៃកាស៊ីណូសណ្ឋាគារនិងកន្លែងសំរាប់ត្រួតពិនិត្យលិខិតឆ្លងដែនរវាងកម្ពុជា-ថៃហើយអាច អោយជនជាតិថៃឆ្លងចូលមកលេងល្បែងស៊ីសងនៅកាស៊ីណូដោយមិនចាំបាច់ធ្វើលិខិត
អន្តោប្រវេសន៍ឡើយ។តំបន់កាស៊ីណូនេះគឺជាតំបន់ពិសេសមួយសំរាប់ការងារនិងការពារ កុំអោយប្រជាជនខ្មែរពីការលេងល្បែងស៊ីសង។មានព្រុំដែនផ្សេងទៀតដូចតំបន់នេះនៅ ក្បែរប្រទេសកម្ពុជាដែលធ្វើដំណើរឆ្លងកាត់ដោយឥតគិតថ្លៃក្នុងការដើរលំហែរកាយនៅ
តំបន់នេះ។ទីក្រុងប៉ោយប៉ែតនៅជាប់ព្រំដែននៃទីក្រុងអារ័ញ្ញប្រាថេត ប្រទេសថៃ។

ការដឹកជញ្ជូន



ព្រំដែននៃទីក្រុងប៉ោយប៉ែតគឺស្ថិតនៅចុង
នៃប្រព័ន្ធផ្លូវដែកប្រទេសកម្ពុជាហើយជា
ចក្រដ៏សំខាន់សំរាប់សេដ្ឋកិច្ចសូម្បីក្នុងឆ្នាំ
២០០៦ការស្ថាបនាទីក្រុងប៉ោយប៉ែតឡើង
វិញសំរាប់ប្រជាជនខ្មែរបច្ចុប្បន្នហើយបន្ត
ធ្វើនៅស្វាយស៊ីសុផុនទៀត។មានការធ្លាក់
ចុះនៅឆ្នាំ២០០៨តែក្រុមហ៊ុនជាតិអូស្រ្តា
លីបានយល់ព្រមរៀបចំធ្វើកិច្ចការនេះ។
ក្នុងឆ្នាំ២០០៩ប្រទេសថៃបានចេញច្បាប់អោយធ្វើដំណើរនិងដើម្បីស្ថាបនាផ្លូវដែកថ្មី ថែមទៀតពី ទីក្រុងបាំងកកមកទីក្រុងប៉ោយប៉ែត។


ដំណើរទេសចរណ៍



ភ្ញៀវទេសចរណ៍ទាំងអាចធ្វើដំណើរឆ្លង
កាត់ច្រកនេះតាមរថយន្តក្រុងរឺតាកស៊ី
ទៅកាន់ប្រទេសថៃទីក្រុងបាំងកកអា
កាសយានដ្ឋានព្រលានយន្តហោះដើ
ម្បីឆ្លងទៅប្រទេសផ្សេងៗទៀត។តែ
បើមកកាន់ប្រទេសកម្ពុជាសំរាប់ដំណើរ
កំសានទៅខេត្តសៀមរាបអង្គរបាត់ដំ
បងទីក្រុងប៉ៃលិន​រតនះគីរីនិងខត្តជា
ច្រើននៅក្នុងប្រទេសកម្ពុជាហើយភ្ញៀវទេសចរណ៍ទាំងអស់អាចធ្វើដំណើរ តាមអាកាស យានដ្ឋាន ព្រលានយន្តហោះបាននៅទីក្រុងភ្នំពេញ។

របៀបដំឡើងJoomlaនៅក្នុងម៉ាស៊ីន computer


១.ត្រូវមានកម្មវិធី Wampserver ៖
-Wampserver2.0i.exe
-Wampserver2-apache2211.exe
-Wampserver2-MYSQL5136.exe
-Wampserver2-PHP530.exe
២.ហើយតំឡើងកម្មវិធីទាំង៤នេះ
៣.យើងត្រូវមាន Joomla Version (ត្រូវ Download ពី www.joomla.org)
៤.ត្រូវចុចលើ Wampserver Icon
៥.ត្រូវ Copy ហើយ Past The joomla version នៅក្នុង www.directory
៦.បង្កើត Data base ដោយចុចលើ PHPmyadmin
៧.នៅលើ Create new database ដាក់ឈ្មោះហើយចុច Create
៨.ចុចលើ Localhost and on our project ចុចនៅលើ Joomla Version របស់យើងដែលយើងបាន Copy and Past.
៩.របៀបដំឡើង៖
-ត្រង់ Language ចុច next
-ត្រង់ Pre-Installjoomla ចុច next
-ត្រង់ License ចុច next
-ត្រង់ Database ៖
+ ត្រង់ hosname: វាយពាក្យ " Localhost "
+ ត្រង់ Username: វាយពាក្យ" root"
​​​​​​​​ + ត្រង់ Databasename: ដាក់ឈ្មោះដែលអ្នកបានបង្កើតនៅក្នុង PHPmyadmin
-ត្រង់ FTP configuration: ចុច no ហើយចុច next
-Configuration:
+ Sitename: ដាក់ឈ្មោះអោយ Website របស់អ្នក
​​​​​​ + E-mail: ដាក់ E-mail របស់អ្នក
+ Adminpassword: ដាក់ Password របស់អ្នក
-Install Defeult Simple Data
+ ត្រង់ click on it: គឺអ្វីៗទាំងអស់ដែលមានស្រាប់
​​ ​​ ​​​​​​ + ត្រង់ on click on it: គឺអ្វីៗត្រូវការធ្វើការ Design
-Finish: ពេលចប់ ត្រូវចូលទៅលុប Instalation derectory ចោលសិន
ហើយបន្ទាប់មកចុចនៅលើ your site and Admin
 imisskhmer.com
Myspace Hi5 comments

លទ្ធផលប្រលង

ជ្រើសរើសសិស្សថ្មីទៀតហើយៈ
សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ
Don Bosco Technical School Sihanoukville




 imisskhmer.com





ក្នុងឪកាសឆ្នាំសិស្សាថ្មីនេះ ឆ្នាំ ២០១១ដល់ ឆ្នាំ ២០១៣ សាលាបច្ចេកទេសដុនបូស្កូមាន

កិត្តិយសសូមជំរាបជូនដំណឹងទៅដល់សិស្សានុសិស្សទំាងអស់ដែលទើបបញ្ជប់ការសិក្សាថ្មី

ថ្នាក់ទូតិយភូមិហើយមិនមានលទ្ធភាពបន្តការសិក្សាទៅមហាវិទ្យាល័យនោះ។សាលាបច្ចេក

ទេសដុនបូស្កូខេត្តព្រះសីហនុមានការជ្រើសរើសសិស្សថ្មីអោយចូលមកសិក្សា។ហេតុដូច្នេះ

សូមសិស្សានុសិស្សដែលមានគោលបំណងចង់បន្តការសិក្សាសូមមកទិញពាក្យនៅសាលា

ដែលមានទីតាំងនៅសង្កត់៤ក្រុម១៣មណ្ឌល៥ក្រុងព្រះសីហនុខេត្តព្រះសីហនុ.ពាក្យប្រ

លងចាប់ផ្តើមលក់ពីថ្ងៃនេះហើយការធ្វើសំភាសន៍ជ្រើសរើសបេក្ខជនអោយចូលរៀននៅថ្ងៃ

ទី១៥ដល់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១១ចំពោះលទ្ធផលប្រលងចេញនៅថ្ងៃទី២៤ ខែសីហា 

២០១០។ពាក្យប្រលងមានតម្លៃ ៣០០០៛ ប៉ុណ្ណោះ។ការសិក្សាគឺមានរយះពេល២ឆ្នាំ។

លក្ខណះសម្បត្តិរបស់បេក្ខជន បេក្ខនារី

១ ពិតជាមានជីវភាពក្រីក្រមែន ២ ពិតជាកំព្រាឪពុក ឬ ម្តាយ ឬ កំព្រាទាំងឪពុកទំាងម្តាយ ៣ ជាយុវជនដែលមានអាយុចាប់ពី ១៥ ដល់២០ឆ្នាំ កម្រិត ការសិស្សាបានបញ្ជប់ការសិស្សា ថ្នាក់ទី១២ ៤ ផ្នែកលេខាធិការ មានអាយុមិនលើសពី ២១ ឆ្នាំ រៀនចប់ថ្នាក់ទី ១២ ៥ មានចរិយាសម្បត្តិល្អ ចេះអំណត់ ឧស្សាហ៏ ចេះគោរព កោតខា្លច និង មានទឹកចិត្តល្អ ៦ គោរពនិង អនុវត្តន៏ តាមវិន័យសាលាបានយ៉ាងម៉ត់ចត់ ៧ ស្រលាញ់វិជ្ជាជីវះ និង តាំងចិត្ត រៀនដោយអំណត់ ៨ ពិតជាសិស្សដែលមិនទាន់រៀបការ ៩ មិនបានសិក្សានៅសាលាផ្សេងៗ ដូចជា នៅមហាវិទ្យាល័យ … ១០ យុវជនទាំងត្រូវមានកាយសប្បទាគ្រប់គ្រាន់ ១១ ជាមនុស្សដែលគ្មានទីពឹង

ជំនាញដែលសិស្សអាចជ្រើសរើសមាន

1. ផ្នែកយន្តសាស្ត្រទូទៅ យកចំនួន ៥០នាក់ (ទំាងស្រី ទាំងប្រុស) 2. ផ្នែកអគ្គីសនី ចំនួន ៥០នាក់ (ទំាងស្រី ទាំងប្រុស) 3. ផ្នែកយន្តសាស្ត្ររថយន្ត ចំនួន ៥០នាក់ (ទំាងស្រី ទាំងប្រុស) 4. ផ្នែកលេខាធិការ ចំនួន ៣០នាក់ (ទំាងស្រី ទាំងប្រុស) 5. ផ្នែកទំនាក់ទំនងសង្គម ចំនួន ១២នាក់ (ទំាងស្រី ទាំងប្រុស) 6. ផ្នែកសណ្ឋាគារ ចំនួន ១០០នាក់(ទំាងស្រី ទាំងប្រុស)

 ជាពិសេសនោះទៀតៈ សាលាដុនបូស្កូ កែប ក៏ចាប់បើកផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន
នៅក្នុងឆ្នាំ ២០១១-២០១២ នេះដែរ ។ ចំពោះការដាក់ពាក្យប្រលងនិងសម្ភាសន៍គឺនៅសាលាដុនបូស្កូខេត្ត 
 ព្រះសីហនុដូចគ្នា។ 

លិខិតសម្ភាសន៏ និង ដាក់ពាក្យ

1. បំពេញប្រវត្តិរូបសង្ខេបអោយបានត្រឹមត្រូវ 2. លិខិតបញ្ជាក់ការសិក្សាឬ កាតសិក្សា (ចេញពីនាយកសាលា ) 3. សៀវភៅគ្រួសារ (ថតចំលងមួយសន្លឹករួមនិងច្បាប់ដើមផង) 4. ចំពោះសិស្សកាតូលិកត្រូវភា្ជប់មកជាមួយនូវលិខិតបញ្ជាក់ពីលោកបូជាចារ្យ គ្រប់គ្រងព្រះ សហគមន៍និងបញ្ជាក់ពីស្ថានភាពគ្រួសាររបស់បេក្ខជន 5. រូបថតទំហំ ៤x៦ (ចំនួន 3សន្លឹកថតថ្មី) (បញ្ជាក់បន្ថែមត្រូវថតចម្លងរាល់ឯកសារទាំងអស់រួមនឹងច្បាប់ដើមមកជាមួយនៅថ្ងៃធ្វើសំភាសន៍)

មុខវិជ្ជាដែលត្រូវប្រលងមាន៤មុខវិជ្ជា៖

• វប្បធម៏ទូទៅ • គណិតវិទ្យា • អង់គ្លេស • គំនូរល្បងប្រាជ្ញា




លេខទូរស័ព្ទទំនាក់ទំនង៖
លេខាធិការ​​ ៖ ​​​​ 034 933 764
សមាគមន៍សាឡេស៊ាន៖ 034 63 63 551
ផ្នែកទំានាក់ទំនង៖ 097 96 75 042

ប្រញាប់ឡើង ប្រញាប់ឡើងកុំអោយឱកាសនេះកន្លងផុតទៅ !


 imisskhmer.com

 imisskhmer.com

A (អា) :amigo (អាមីហ្កូ)​ :មិត្តភ័ក្ត


B (be ​​ បេ) : bonnita (បូនីតា)​ :ស្អាត


c (ce​ សេ) ​​​ : cereal (សឺរ៉េអាល់)​:គ្រាប់ធម្មជាតិ


ch (ce hache សេអាឆេ) :​​ chocolate (ឆូកូឡែត ស្ករឆូកូឡែត


d (de ដេ) :​​ dedo (ដេដូ) :ម្រាមដៃ


e (អេ) :​espanol (អេស្ប៉ាញញ៉ុល)​ :ភាសាអេស្ប៉ាញ ជនជាតិអេស្ប៉ាញ


f (efe អេហ្វេ) :​ feo (ហ្វេអូ)​ : អាក្រក់


g (ge ហេ) :​ gato (ហ្កាតូ​) : ឆ្មា


h (hacheអាឆេ) :hormiqa (អរ៉មីហ្កា) សត្វស្រមោច


i (i អ៊ី) :iglesia (អ៊ីគ្លេស៊ា)​ ព្រះវិហារ


J (jata ហាតា) :Jose យូសែប


K (ka កា) :kilo (គីលឡូ)​ គីឡូក្រាម


I (ele ​ អេឡេ) :lobo (ឡូបូ)​​​ ឆ្កែចចក


ll (elle​ អេយ៉េ) :lluvia (អេយែ)​ ភ្លៀង


m (eme អេម៉េ) :mama (ម៉ាម៉ា) ម្តាយ រឺ ម៉ែ


n (ene អេណេ) :no (ណូ) ទេ


n' (ene' អេញ៉េ) :n'on'o (ញ៉ូញ៉ូ) ធាត់


o (o អូ) :ojo (អូហូ) ភ្នែក


p (pe ផេ) :pelo (ប៉េឡូ) រោម


q (cu​​ គូ) :quemar (គេម៉ា) ឆេះ


r (erre អេរ៉េ) :raton (រ៉ាតុន កណ្តុរ


s (ese អេសេ) :soso (សូសូ) ខ្ជឹល


t (te​ តេ) :tocar (តូខារ៉រ)​ ប៉ះ


u (u អ៊ូ) :uva (អ៊ូបា) ទំពាំងបាយជូ


v (uve អ៊ូបេ) :vamos (បាម៉ូស) ទៅ


w (uve dobleអ៊ូបេ ឌូប្លេ) :whisky (វិស្គី) ស្រាវិស្គី


x (equis អេហ្គី) :xilofono


y (igriega អ៊ីគ្រីអេហ្កា) :yate (យ៉ាតេ) ការប៉ាល់


z (zeta ហ្វេតា នៅអាមេរិចអានថា:សេតា) :zorro (សូរ័ររ៉ូ) កញ្រ្ជោង

–បញ្ហាភេទ (មានការពិបាកសំរាប់នារី ឬបុរសក្នុងការពិភាក្សារឿងរ៉ាវផ្សេងៗ

–បរិយាកាសមិនអំណោយផល

–ប្រពៃណីផ្សេងគ្នា

–មិនមានមធ្យោបាយទំនាក់ទំនង ឬមិនសមស្រប ឧះ វិទ្យុទាក់ទង

–សំពាធនយោបាយ

–ឥរិយាបទមិនល្អ

–មិនយកចិត្តទុកដាក់

–គ្មានចិត្តចង់

–ពត៌មានមិនច្បាស់លាស់

–មិនមែនជាប្រធានបទដែលគាត់ចង់ពិភាក្សា

–គោលបំណាង និងការសង្ឃឹមទុកមិនត្រូវគ្នា

–ភាសាកាយ

–មិនមានលទ្ធភាពក្នុងការនិយាយ

–ទទួលពត៌មានដោយមានជំរើស

–ស្ថានភាពនៃការអប់រំ ឬ ចំណេះដឹង

–ស្ថានភាពអារម្មណ៍

–ស្ថានភាពសុខភាព

–ការនិយាយកាត់
ការធ្វើសំភាសន៍ គឺជាបែបបទនិងភាពជាក់លាក់មួយ ដើម្បីទទួលពត៌មានច្បាស់លាស់អំពីប្រធានបទដែលត្រូវផ្តល់ អោយ (ផ្លូវការ) ។
Interview

របៀបនៃការធ្វើសំភាសន៍




1. ការចាប់ផ្តើមធ្វើបទសំភាសន៍ ៖


• នែនាំខ្លួនរបស់អ្នកដោយប្រាប់ឈ្មោះនិង
តំណែងរបស់អ្នក
• ពន្យល់អោយបានច្បាស់លាស់ថាហេតុអ្វី
លោកអ្នកចង់និយាយជាមួយគេ
• ត្រូវឆ្លើយរាល់សំនួរគ្រប់ពេល អោយបាន
ពេញលេញតាមដែលអ្នកអាចធ្វើទៅបាន
ដោយមិន រំលោភទៅលើសិទិ្ធរក្សាការសំងាត់របស់អ្នកដ៍ទៃទៀត ។

2. បរិយាកាសជុំវិញ ៖ (ការបង្កើតបរិយាកាសដែលមានសុវត្ថិភាព)


• នៅក្នុងការិយាល័យ វាមានលក្ខណះងាយស្រួលជាងការទៅសួរដល់ផ្ទះ
• ត្រូវអោយច្បាស់លាស់ថានឹងមិនមានអ្វីមកបង្អាក់អ្នក ហើយអោយច្បាស់ថាអ្នកអាចនិយាយ ក្នុងលក្ខណះដែលអាចរក្សាការសំងាត់បាន ។
• អនុញាតិអោយគេជ្រើសកន្លែងដែលគេចង់អង្គុយនិយាយ
• ត្រូវអង្គុយយ៉ាងណាដើម្បីអោយអ្នកអាចសង្កេតពីប្រតិកម្មនានា ។

3. ឥរិយាបទ ៖


• ត្រូវមានកាយវិការចេះគោរព
• ត្រូវចេះផ្តល់ពត៌មាន
• ត្រូវចេះទទួលយក និង មិនវិនិច្ឆ័យ
• ត្រូវបង្ហាញថាអ្នកចាប់អារម្មណ៍

4. ជំនាញនិង វិធីសាស្រ្ត


• ប្រើសំនួរបើក - អ្នកណា. ពេលណា. អ្វី. និង ហេតុអ្វី (លើកលែងតែពេលណាអ្នកចង់ធ្វើការ បញ្ជាក់អោយច្បាស់ថា អ្នកយល់នូវអ្វីដែលគេបាននិយាយ )
• ប្រើភាសាកាយដែលជួយជំរុញទឹកចិត្ត
• ស្តាប់ដោយប្រុងប្រយ័ត្ន និង ដោយពិចារណា
• បង្ហាញអោយឃើញថាអ្នកបានស្តាប់ដោយធ្វើការសង្ខេប
• អនុញាតិអោយគេបញ្ចេញនូវអារម្មណ៍
• ត្រូវចេះយល់ពីអារម្មណ៍
• បញ្ជាក់ពត៌មានអោយច្បាស់ដោយសំរួលនូវសំនួរអោយសាមញ្ញសាជាថ្មីឡើងវិញ
• សួរដើម្បីបញ្ជាក់បើសិនជាអ្នកមិនយល់
• លើកទឹកចិត្តអោយពួកគេលើកឡើងនូវដំណោះស្រាយរបស់ពួកគេ
ធ្វើការកត់ត្រា ខ្លះនូវពេលសំភាសន៍

5. ការបញ្ចប់កិច្ចសន្ទនា ៖


• មុនពេលចាកចេញទៅ ពន្យល់ពីអ្វីនឹងកើតឡើងបន្ទាប់ទៀត ក្នុងនោះរួមទាំងប្រាប់ពីពេលវេលា ដែលលោកអ្នកនឹងជួបគេម្តងទៀត ។

សូមកុំ ៖


• សួរសំនួរនាំមុខ
• បង្អាក់ លើកលែងតែពេលណាដែលអ្នកច្បាស់ថាមានការយល់ច្រឡំ
• ប្រាប់ពួកគេតើត្រូវរស់នៅបែបណានោះទេ
• តិះទៀនអ្នកផ្សេង
• ចោទសួរសំនួរទៅកាន់គេច្រើនពេកទេ
• សន្យាថាអ្នកមិនអាចរក្សា ឬ និយាយរឿងដែលមិនពិតនោះទេ

ក្រោយពេលសំភាសន៍ ៖


• ត្រូវបន្តអនុវត្តអោយបាននូវរាល់សន្យា និង ការប្តេជ្ញាចិត្តដែលលោកអ្នកបានធ្វើ ជានិច្ច
• គិតអំពីអ្វីដែលគេបានប្រាប់អ្នក និង អ្វីដែលអ្នកសង្កេតឃើញ
• កត់ត្រាទុកអោយបានលំអិតជាងមុននូវអ្វីដែលអ្នកបានដឹង និងរាល់សកម្មភាពដែលអ្នកចាំបាច់ ត្រូវធ្វើ
• កត់សំគាល់នូវចំណុចមិនសមស្របគា្នចំពោះពត៌មានដែលគេផ្តល់អោយអ្នក
• ប្រមូលពត៌មានបន្ថែមទៀតដែលអ្នកត្រូវការ
• ត្រូវធ្វើការបញ្ជូនបន្តដែលសមស្រប
• បើសិនជាគេត្រូវការ សូមបង្កើតអនុសាសន៍
Interpertional Communication


ដំណាក់កាលចាប់ផ្តើមទំនាក់ទំនង ៖


–ការស្វាគមន៍

–ស្វែងរកកន្លែងសមរម្យដើម្បីចាប់ផ្តើមទំនាក់ទំនង

–ណែនាំឈ្មោះ តួនាទី ការទទួលខុសត្រូវ និងលទ្ធភាពដែលខ្លួនអាចធ្វើបាន

–ប្រាប់ពីគោលបំណងនិងពេលវេលានៃការធ្វើទំនាក់ទំនង

–ការរក្សាការសំងាត់

–ការកត់ត្រាអាចប្រព្រិត្តទៅបានដោយការសុំអនុញាតិពីគាត់ ឬ ប្រាប់ពីហេតុផលច្បាស់លាស់ថា ហេតុទើបមានការកត់ត្រានេះ

–នៅក្នុងការធ្វើទំនាក់ទំនងត្រូវស្វែងយល់ថា ហេតុអ្វីបានជាគាត់ស្វែងរកជំនួយ ឬត្រូវការអោយយើងជួយ ?

–តើការស្វែងរកជំនួយនេះដោយស្មាក់ចិត្តដែរឬទេ?

–បង្កើតការសន្ទនា និង​បង្កើតបរិយាកាសទុកចិត្ត និងយល់ចិត្តគ្នាទៅវិញទៅមក

ដំណាក់កាលធ្វើការជាមួយគ្នា ៖


–ការស្វែងយល់​ និងការបញ្ចេញបញ្ហា ដែលមាននៅក្នុងចិត្ត

–ការផ្តោះប្តូយោបល់ដើម្បីស្វែងរកដំណោះស្រាយសមស្រប

ដំណាក់កាលចុងក្រោយនៃការធ្វើទំនាក់ទំនង ៖


–គាត់អាចមានអារម្មណ័ធូស្រាល ឬអាចនៅតឹងតែង តែក៏មានដំណោះស្រាយថ្មីៗសំរាប់យកទៅវិភាគពិចារណា

–ប្រើវិធីដោះស្រាយថ្មីទៅនិងបញ្ហាដែលមាន

–គាត់បានទទួលការថែរទាំ ព្យាបាល ឬអន្តរាគមន៍តាមគោលបំណងនិងផែនការ ។

–ការណាត់ជួបនៅពេលក្រោយទៀតបើសិនជាមាន

–ការថ្លែងអំណរគុណចំពោះការសហការណ៍របស់គាត់

ឧបស័ក្តក្នុងការធ្វើទំនាក់ទំនង ៖


–ភាសា រួមបញ្ចូលទាំងភាសាបច្ចេកទេស ដែលអ្នកទទួលមិនយល់

–ស្ថានភាពឬឋានះ

–ទីកន្លែងពិបាក ឧះ អ៊ូរអរ បញ្ហាសុវត្ថិភាព

–មិនមានពេលវេលាគ្រប់គ្រាន់

More......

ចំណុចសំខាន់​ ៖ គិតសិន មុនពេលនិយាយ





1. អ្នកផ្តល់គួរអនុវត្តន៍ ៖


• គិតពីអ្វីដែលយើងចង់ប្រាស្រ័យទាក់ទង
• ផ្តល់សារ/ពត៌មានខ្លី ហើយច្បាស់
• ពិនិត្យឡើងវិញថាតើអ្នកទទួលបានយល់ហើយឬនៅ
• មិនត្រូវធ្វើការសន្និដ្ឋាន

2. អ្នកទទួលគួរអនុវត្តន៍ ៖


• ផ្តោតអារម្មណ៍
• មិនត្រូវសរុបសេចក្តីភ្លាមៗ
• សួរសំណួរ ដើម្បីបញ្ជាក់រឿងដែលពុំទាន់យល់ច្បាស់
• ត្រួតពិនិត្យឡើងវិញថាតើយល់គ្រប់គ្នាហើយឬនៅ

3. ប្រភេទនៃទំនាក់ទំនង ៖


• ទំនាក់ទំនងដោយប្រើពាក្យសំដី
• ទំនាក់ទំនងដោយមិនប្រើពាក្យសំដី

4. ចំណុចសំខាន់ៗដែលត្រូវការ សំរាប់ប្រាស្រ័យទាក់ទងអោយមានប្រសិទ្ធភាពគឺ ៖


• ទំនាក់ទំងល្អ
• ភាពបើកចំហរ និងជីនឿ
• រួមចំណែកការយល់ចិត្ត ឬឆន្ទះ និងសមត្ថភាពក្នុងការពិនិត្យរឿងរ៉ាវឡើងវិញ
• សមត្ថភាពលើការយល់នូវពត៌មានទាំងអស់ដែលត្រូវបានបញ្ជូន មិនមែនយល់តែពាក្យពេចន៍ទេ

5. ទំនាក់ទំនងដោយប្រើពាក្យសំដី ៖


• ប្រើភាសាសាមញ្ញ
• មានការលើកទឹកចិត្ត
• និយាយពីចំនុចសំខាន់ៗឡើង
• ការស្វែងរកបញ្ហា និង ផ្តល់នូវដំណោះស្រាយ
• សង្ខេបសាច់រឿងឡើងវិញ
• ការសាកសួរសំនួរ ៖ ដោយប្រើសំនួរបិទ / ដោយប្រើសំនួរបើក

6. ទំនាក់ទំនងដោយមិនប្រើពាក្យសំដី ៖


• ស្តាប់ដោយយកចិត្តទុកដាក់
• ប្រើកែវភែ្នកសំឡឹង
• ប្រើកាយវិការ
• ប្រើជំហរនៃរាងកាយ (ស្ថានភាព ឈរ.....អង្គុយ....)
• សភាពនៃសំលេង
• ភាពស្ងៀមស្ងាត់
• ការបង្ហាញតាមរយះទឹកមុខ
• ការប៉ះ