លទ្ធផលប្រលង

ជ្រើសរើសសិស្សថ្មីទៀតហើយៈ
សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ
Don Bosco Technical School Sihanoukville




 imisskhmer.com





ក្នុងឪកាសឆ្នាំសិស្សាថ្មីនេះ ឆ្នាំ ២០១១ដល់ ឆ្នាំ ២០១៣ សាលាបច្ចេកទេសដុនបូស្កូមាន

កិត្តិយសសូមជំរាបជូនដំណឹងទៅដល់សិស្សានុសិស្សទំាងអស់ដែលទើបបញ្ជប់ការសិក្សាថ្មី

ថ្នាក់ទូតិយភូមិហើយមិនមានលទ្ធភាពបន្តការសិក្សាទៅមហាវិទ្យាល័យនោះ។សាលាបច្ចេក

ទេសដុនបូស្កូខេត្តព្រះសីហនុមានការជ្រើសរើសសិស្សថ្មីអោយចូលមកសិក្សា។ហេតុដូច្នេះ

សូមសិស្សានុសិស្សដែលមានគោលបំណងចង់បន្តការសិក្សាសូមមកទិញពាក្យនៅសាលា

ដែលមានទីតាំងនៅសង្កត់៤ក្រុម១៣មណ្ឌល៥ក្រុងព្រះសីហនុខេត្តព្រះសីហនុ.ពាក្យប្រ

លងចាប់ផ្តើមលក់ពីថ្ងៃនេះហើយការធ្វើសំភាសន៍ជ្រើសរើសបេក្ខជនអោយចូលរៀននៅថ្ងៃ

ទី១៥ដល់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១១ចំពោះលទ្ធផលប្រលងចេញនៅថ្ងៃទី២៤ ខែសីហា 

២០១០។ពាក្យប្រលងមានតម្លៃ ៣០០០៛ ប៉ុណ្ណោះ។ការសិក្សាគឺមានរយះពេល២ឆ្នាំ។

លក្ខណះសម្បត្តិរបស់បេក្ខជន បេក្ខនារី

១ ពិតជាមានជីវភាពក្រីក្រមែន ២ ពិតជាកំព្រាឪពុក ឬ ម្តាយ ឬ កំព្រាទាំងឪពុកទំាងម្តាយ ៣ ជាយុវជនដែលមានអាយុចាប់ពី ១៥ ដល់២០ឆ្នាំ កម្រិត ការសិស្សាបានបញ្ជប់ការសិស្សា ថ្នាក់ទី១២ ៤ ផ្នែកលេខាធិការ មានអាយុមិនលើសពី ២១ ឆ្នាំ រៀនចប់ថ្នាក់ទី ១២ ៥ មានចរិយាសម្បត្តិល្អ ចេះអំណត់ ឧស្សាហ៏ ចេះគោរព កោតខា្លច និង មានទឹកចិត្តល្អ ៦ គោរពនិង អនុវត្តន៏ តាមវិន័យសាលាបានយ៉ាងម៉ត់ចត់ ៧ ស្រលាញ់វិជ្ជាជីវះ និង តាំងចិត្ត រៀនដោយអំណត់ ៨ ពិតជាសិស្សដែលមិនទាន់រៀបការ ៩ មិនបានសិក្សានៅសាលាផ្សេងៗ ដូចជា នៅមហាវិទ្យាល័យ … ១០ យុវជនទាំងត្រូវមានកាយសប្បទាគ្រប់គ្រាន់ ១១ ជាមនុស្សដែលគ្មានទីពឹង

ជំនាញដែលសិស្សអាចជ្រើសរើសមាន

1. ផ្នែកយន្តសាស្ត្រទូទៅ យកចំនួន ៥០នាក់ (ទំាងស្រី ទាំងប្រុស) 2. ផ្នែកអគ្គីសនី ចំនួន ៥០នាក់ (ទំាងស្រី ទាំងប្រុស) 3. ផ្នែកយន្តសាស្ត្ររថយន្ត ចំនួន ៥០នាក់ (ទំាងស្រី ទាំងប្រុស) 4. ផ្នែកលេខាធិការ ចំនួន ៣០នាក់ (ទំាងស្រី ទាំងប្រុស) 5. ផ្នែកទំនាក់ទំនងសង្គម ចំនួន ១២នាក់ (ទំាងស្រី ទាំងប្រុស) 6. ផ្នែកសណ្ឋាគារ ចំនួន ១០០នាក់(ទំាងស្រី ទាំងប្រុស)

 ជាពិសេសនោះទៀតៈ សាលាដុនបូស្កូ កែប ក៏ចាប់បើកផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន
នៅក្នុងឆ្នាំ ២០១១-២០១២ នេះដែរ ។ ចំពោះការដាក់ពាក្យប្រលងនិងសម្ភាសន៍គឺនៅសាលាដុនបូស្កូខេត្ត 
 ព្រះសីហនុដូចគ្នា។ 

លិខិតសម្ភាសន៏ និង ដាក់ពាក្យ

1. បំពេញប្រវត្តិរូបសង្ខេបអោយបានត្រឹមត្រូវ 2. លិខិតបញ្ជាក់ការសិក្សាឬ កាតសិក្សា (ចេញពីនាយកសាលា ) 3. សៀវភៅគ្រួសារ (ថតចំលងមួយសន្លឹករួមនិងច្បាប់ដើមផង) 4. ចំពោះសិស្សកាតូលិកត្រូវភា្ជប់មកជាមួយនូវលិខិតបញ្ជាក់ពីលោកបូជាចារ្យ គ្រប់គ្រងព្រះ សហគមន៍និងបញ្ជាក់ពីស្ថានភាពគ្រួសាររបស់បេក្ខជន 5. រូបថតទំហំ ៤x៦ (ចំនួន 3សន្លឹកថតថ្មី) (បញ្ជាក់បន្ថែមត្រូវថតចម្លងរាល់ឯកសារទាំងអស់រួមនឹងច្បាប់ដើមមកជាមួយនៅថ្ងៃធ្វើសំភាសន៍)

មុខវិជ្ជាដែលត្រូវប្រលងមាន៤មុខវិជ្ជា៖

• វប្បធម៏ទូទៅ • គណិតវិទ្យា • អង់គ្លេស • គំនូរល្បងប្រាជ្ញា




លេខទូរស័ព្ទទំនាក់ទំនង៖
លេខាធិការ​​ ៖ ​​​​ 034 933 764
សមាគមន៍សាឡេស៊ាន៖ 034 63 63 551
ផ្នែកទំានាក់ទំនង៖ 097 96 75 042

ប្រញាប់ឡើង ប្រញាប់ឡើងកុំអោយឱកាសនេះកន្លងផុតទៅ !


 imisskhmer.com

1 comment: