សុភាសិតខ្មែរ


 imisskhmer.com

* ការកើតបានមកជារូបអង្គ ត្រូវផ្ចង់គំនិត​និងប្រាជ្ញា ព្រមទាំងសេចក្តីខ្ចីឧស្សាហ៍ រៀនវិជ្ជាការអោយចេះស្កាត់។​ (តែ-ជុន)
* កុំអោយប្រព្រឹត្តទុច្ចរិត ដោយការគប់មិត្តលបចងពន្ឋ លួចលាក់មានស្រីសាហាយស្មន់ ក្បត់ចិត្តប្រពន្ឋអោយមួហ្មង។
* ចង់ធំអោយតូច ចង់ខ្ពស់អោយទាប ចង់បានអោយបង់ ចង់ចេះអោយរៀន ចង់ទៀងអោយត្រង់ ចង់ស្រួលអោយស្រង់ខ្លួនពិបាក ។
* កុំគិតរៀនចង់ធ្វើមន្រ្តី ស្អប់ខ្ពើមដីនាំអោយក្រ ត្រូវរៀនធ្វើកសិករទើបមានទ្រព្យតទៅខាងក្រោយ។
* ការដែលយើងធ្វើ នាំអោយយើងដុះដាលចិត្តគំនិតកាន់តែធំ​ កាន់តែខ្ពស់ កាន់រីកធំឡើង យើងធ្វើការបង្កើត ទាំងមូល។ (មាស-រឿង) ។
* កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូកកញ្រ្ជែងកុំក្អេងក្អាង កុំដេកទទូរចាំសំណាង កុំអាងព្រះប្រោស ត្រូវតែប្រឹង។
* ខឹងឥតពិចារណា នាំខូចការខូចប្រយោជន៍ ធម៌ខឹងនាំអសោចិខុសខាតខូចដោយមិនគិត ។
* ខ្យល់មិនបោកបក់រំលីងស្មៅ ដែលឳនទន់ទោរទៅគ្រប់ទិសតំបន់ទេ នេះជាភាពនៃបុគ្គលធំតូចក្នុងលោកនេះ ​ អ្នកផងធ្វើសង្រ្គាមចំពោះអ្នកធំ ដូចខ្យល់បក់រលំ
ឈើណាដែលធំៗ ។
* គេទុកវិធីពេទ្យវិទ្យាសាស្រ្តជាអាវុធមានមុខពីរ អាចធ្វើអោយមនុស្សជារោគក៏បានស្លាប់ក៏បាន ។
* គ្មានកំលាំង គ្មានបញ្ញា គ្មានអាហារ គ្មានជីវិត។
* គ្រួសារដែលរីករាយ​ គឺដោយសារភរិយា ព្រោះភរិយានេះហើយដែលចេះប្រចុបប្រចែងស្វាមី មានការតាក់តែង គេហដ្ឋានអោយជាទីគាប់ចិត្តនៃប្តី និងប្រើវាចារផ្អែមពីរោះ ។
* ឃាត់កំហឹងដោយប្រឹងអត់អោយបាន ឃាត់ពាលសាមាន្យដោយអាជ្ញា បុគ្គលឃាត់ចិត្តចាកទោសា ប្រសើរថ្លៃថ្លាក្នុងលោកិយ ។
* ឃុបឃិតបណ្ឌិតសុខ មួយជីវិត ឥតទុក្ខា ឃើញខ្លាដេកថាខ្លាស្លាប់ ឃើញខ្លាក្រាប ថាខ្លាសំពះ ឃើញគេទៅកុំអោយខាន ឃើញគេបានកំអោយទៅ ។
* ឃាត់ចិត្តចាកក្តីស្នេហា ក្នុងកាមតណ្ហានាលោកិយ ដូចយកអំបោះចងដំរី ពិបាកពេកក្រៃគួរវៀរមុន ។
* ឃើញពីនាយកុំអាលទាយអាក្រក់ល្អ លុះឃើញជាក់ជាខ្មៅសទើបថាបាន បើបណ្តោយតាមគំនិតដែលគិតស្មាន និងរំខានព្រោះការខុសកំហុសខ្លួន ។
* ឃើញសម្បកថារុក្ខា យល់ពួកបច្ចាថាជាមិត្ត ពាលច្រឡំថាបណ្ឌិត ច្រឡំលាមកពិតថាបុប្ផា ។
* ឃ្វាលនគរដោយពលរដ្ឋប្រុសស្រី រួមសាមគ្គីរដ្ឋបុរសជាតិ ។
* ងប់និងប្រុស ខូចព្រហ្មចារី ងប់នឹងស្រី ចំណីទុក្ខ ។
* ងប់នឹងល្បែង តែងហិនហោច ងប់នឹងស្រា ខូចសា្មរតី ។
* ងាប់គំនិត ងងឹតដល់ស្លាប់ ងាប់ទាំងរស់ស្អុយទាំស្រស់ ។
* ងើបស្កក​ អោនដាក់គ្រាប់ ។
* ចង់ដឹងភាពមនុស្សដោយសេពគប់ ចង់ដឹងភូមិភពដោទស្សនា ដឹងពាលបណ្ឌិតដោយវាចារ ចង់ដឹងអត្មាត្រូវអប់រំ ។
* ចាបមួយនៅដៃប្រសើរក្រៃ ជាងចាបដប់នៅលើឈើ ។
 imisskhmer.com

No comments:

Post a Comment