សាលាបចេ្ចកទេសដុន បូស្កូ ក្រុងព្រះសីហនុ

ទស្សនះកិច្ចសកម្មសិក្សានៅទីក្រុងភ្នំពេញ




សិស្សានុសិស្សសាលាបចេ្ចកទេសដុនបូស្កូផ្នែកទំនាក់
ទំនងសង្គមឆ្នាំទី១បានចុះទស្សនះកិច្ចសកម្មសិក្សា
នៅទីក្រុងភ្នំពេញ។នៅមជ្ឈមណ្ឌលសាពត៌មានដើម
អំពឹលប៉ុស្តិ៍ទូរទស្សន៍ជាតិទទកនិងប៉ុស្តិ៍ទូរទស្សន៍បា
យ័ន។ពេលព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ខែ៥២០១០យើង
បានទស្សនាស្តាតអូឡាំពិចដើម្បីទៅយកខ្យល់អាកាស
និងសាន្តហើយក៏បានថតរូបខ្លះៗជុំគ្នាទាំងអស់នៅទី
នោះផងដែរ។ក្រោយមកក៏ទៅញ៉ាំអាហារថ្ងៃត្រង់នៅ
ផ្សារសូរិយាផងដែរ។

មជ្ឈមណ្ឌលសាព៌មានដើមអម្ពឹល



នៅរសៀលម៉ោង២:30នាទី ថ្ងៃទី២៧ខែ៥ឆ្នាំ២០១០យើង
បានធ្វើដំណើរទៅដល់មជ្ឈ មណ្ឌលសាពត៌មានដើមអំ
ពឹល។នៅមជ្ឈមណ្ឌលសា ពត៌មាននេះមានបន្ទប់ការងារ
ដែលចែកដាច់ពីតួនាទី ផ្សេងៗគ្នាដោយមានបន្ទប់ ការិយាល័យនិពន្ធពត៌មាន បន្ទប់បច្ចេក ទេស សាពត៌មាន បន្ទប់បច្ចេសទេសខាងរចនាគេហទំព័រ បន្ទប់បច្ចេកទេសទស្សនាវដ្តី បន្ទប់ការិយាល័យនិពន្ធ ទស្សនាវដ្តី
និងបន្ទប់ផ្សាយវិទ្យុ។បុគ្គលិកផ្នែករចនាគេហទំព័រម្នាក់បានមានប្រសាសថា ការយកពត៌មាន និងការផ្តល់ ពត៌មានមកកន្លែងមជ្ឈ មណ្ឌលរបស់គាត់គឺផ្តល់ពត៌មានតាមទូរស័ព្ទ រាយការ ណ៍ផ្ទាល់មាត់ និងតាមអ៊ីន
ធឺណិត។បើពត៌មានក្រៅប្រទេសវិញគឺក្រុមការងាររបស់គាត់បានទិញតាមអ៊ីន។ក្នងការបោះពុម្ភការការសែត
ទស្សនាវដ្តី គេប្រើកម្មវិធី Quark Express ហើយភាសាខ្មែរដែលគេប្រើនោះគឺ មជ្ឈមណ្ឌលរបស់គេមាន
Font ផ្ទាល់ខ្លួនគឺ Font INDRST ។លោក ម៉ា យ៉ារិទ្ធ ជានិពន្ធនាយកវិទ្យុបានប្រាប់ថា អ្នក សារពត៌មាន
ត្រូវហាមដាច់ខាត បញ្ចេញមតិ កុំសរសេរប្រាប់ហើយមិនសំខាន់លើការពាក់ក្រវ៉ាត់ករនោះទេ។តួនាទីរបស់
អ្នកការសែត ត្រូវសរសេរបង្ហាញដល់បងប្អូនទាំងអស់ ។លោកនិពន្ធនាយកបានបន្តទៀតថាការសរសេរពត៌ មានត្រូវពង្រឹងអក្ខរាវារុទ្ធ ពិនិត្យមើលម្តងហើយម្តងទៀត។ត្រូវតាមដានមើលពត៌មានរាល់ពេល និងពិនិត្យ មើលពីរឿងមួយទៅរឿងមួយ ដូចជារឿងអាស្រូវ ការគំ រាមកំហែង រឿងតាមផ្លូវសាធារណះជាដើម។មជ្ឈម ណ្ឌលសាពត៌ាមាននេះ សរសេរដំណឹង ចែក ចាយ គ្រប់សាខាខេត្តក្រុង នឹងគ្រប់ប្រទេសហើយទិញ KSP
ជា Agency ដើម្បីផ្តល់ពត៌មាន ។កន្លែងមជ្ឈមណ្ឌលនេះចាប់ផ្តើមង្កើតនៅ ខែ១១ ឆ្នាំ២០០៩ ហើយពេល ចាប់ដំណើរការមានកន្លែងសព្វគ្រប់ នៅខែមករាឆ្នាំ ២០១០ ។ សព្វថ្ងៃដែលកំពុងប្រើមានកំ លាំង ២ KW និងមានបំណងចង់បង្កើតរហូតដល់ ១០KW ។ នៅក្នុងបន្ទប់វិទ្យុមានបីជាន់គឺ ស៊ីម៉ង់ កុងផ្លាកកេ និងអេប៉ុង
ហើយប្រើបុស្តិ៍ ៩៣:៧៥ MHz ។កម្មវិធីប្រើសំរាប់ចាក់វិទ្យុគឺAdopt Addition for Radio។

ស្ថាននីយ៍ទូរទស្សន៍ប៉ុស្តិ៍ បាយ័ន



នៅរសៀលម៉ោង១ត្រូវនិង
ថ្ងៃទី២៨ខែ៥ ២០១០យើង
បានចូលមកក្នុងប៉ុស្តិ៍ទូរទ
ស្សន៍បាយ័ន។ប្រធាននៅ
ទីនោះគឺ លោក ជំទាវ
បុំផាន់ណា។ លោកអគ្គ
នាយកវិទ្យុនិងទូរទស្សន៍
នប៉ុស្តិ៍បាយ័នបានមាន
ប្រសាសថា ប៉ុស្តិ៍នេះបាន
ចាប់ផ្តើមមានតាំងពីឆ្នាំ
១៩៩៨ សំរាប់ទូរទស្សន៍
និងវិទ្យុនៅឆ្នាំ១៩៩៦
ផ្សាយ Solver ២០០៥ ។ ទីកន្លែងនោះមានដីទំហំ ៩០x១៦០ ហើយមាន១៥ខេត្តកំពុងបង្កើតដែល
ប្រើដោយ Saterlise មានកំលាំង ១០KW ប្រើ Stransister ហើយ ការកាត់តប្រើកម្មវិធី Adopt
Primare ចំណែកភាសា ខ្មែរវិញគឺគេប្រើ Font ខ្មែរ Limon ។គាត់បានបន្តទៀតថា ប៉ុស្តិ៍ទូរទស្សន៍
របស់គាត់គឺតំរូវ តាមសង្គម វ័យចាស់ និងវ័យក្មេង ជាពិសេសក្តោបទៅ លើសង្គម ហើយការផ្សាយ
ពត៌មាន ៥ទៅ៦ដង និង១ដងក្នុងរយះពេល ៣០នាទី ។ គាត់បានបន្តទៀតថាមុននិងចាក់ផ្សាយត្រូវ
ធ្វើាការ កាត់តមុនចេញផ្សាយ ពីព្រោះខ្លាចមានកំហុស លើកា អាន ការបញ្ចេញសំលេងនិងរូបភាព។
ហើយនិងចែក អ្នកយកពត៌មានផ្សេង និង អ្នកអានផ្សេង។ ការកាត់តវីដេអូនៅទីនោះគាត់ប្រើកម្មវិធី
Edius ដោយ ប្រើ card ដើម្បីអោយដើរលឿននិង ប្រើកម្មវិធីមួយ ទៀតគឺ Adopt Primare ។
ចំពោះការថតរូបវិញគាត់ បានប្រាប់ថាបើរូបគេស្អាត យើងត្រូវថតរូបគេយ៉ាង ណាអោយស្អាត ហើយមុននិងថតត្រូវមើលប្លង់អោយ បានល្អជាមុនសិន ទើបចាប់ផ្តើមថត។គាត់បានបន្តទៀតថា
មុននិងសម្តែងត្រូវសរសេរ Script មុន ហើយពីធីករអ្នកអានតែងតែជ្រើសរើស១ឆ្នាំម្តង១ឬ២នាក់ នៅតាមខេត្ត។គាត់បានបង្ហាញគ្រប់កន្លែង ការងារ ហើយបានបង្ហាញពីការផ្សាយបន្តផ្ទាល់ ក្នុងការ
ផ្សាយពត៌មាន និងច្រៀងអាយ៉ៃផងដែរ។ បុគ្គលិកនៅទីនោះជាជានជាតិខ្មែរភាគច្រើនសុទ្ធតែជា
អ្នកមានបទពិសោធន៍ ដែលចេញពីទូរទស្សន៍ TVK ដែលបានរៀននៅប្រទេសក្រៅ។គាត់បាន
ប្រាប់បន្តទៀតថា របៀបនិយាយពិធីករ គឺត្រូវនិយាយអោយខ្លាំង ហើយត្រូវធ្វើការសមជាមុនសិន
ទាំងការច្រៀង និងគ្រប់ការងារទាំងអស់ ពីព្រោះបើ ខុសយើងអាចធ្វើបន្តទៀតបាន។
ជាចុងក្រោយយើងបានថតរូបរួមគ្នាជាមួយ លោក អគ្គនាយក ។

បុស្តិ៍ទូរទស្សន៍ជាតិ ទទក



ភ្នំពេញថ្ងៃទី ២៨ខែ៥ ២០១០ ពេលព្រឹកវេលាម៉ោង ៨:១៥នាទី យើងបានធ្វើដំណើរទៅដល់
ស្ថានីយ៍ ទូរទស្សន៍ជាតិទទក ។ភ្នំពេញថ្ងៃទី ២៨ខែ៥ ២០១០ ពេលព្រឹកវេលាម៉ោង ៨:១៥នាទី យើងបានធ្វើដំណើរទៅដល់ស្ថានីយ៍ ទូរទស្សន៍ជាតិ ទទក ។ ពេលទៅដល់មានកិច្ចស្វាគមន៍
ជាមួយលោក នូ សុវណ្ណជាអនុបណ្ឌិតអេឡិចត្រូនិច សហភាពរូស្ស៊ី ជាអនុប្រធាននៅទីនោះ។
គាត់មានប្រសាសថា គាត់បានដំឡើងអង់តែនគ្រប់ ស្ថានីយ៍ហើយគាត់ប្រាប់ថាអាគារបច្ចេកទេស
ត្រូវបាន ឧបត្ថមពី ប្រទេសជប៉ុន ។ គាត់បានបន្តទៀតថា បច្ចេក ទេសដំណើរការវិទ្យុ និង
ទូរទស្សន៍ប្រើភាសា Ncode។ ហើយគាត់បានប្រាប់ពីគំរោងនៃប្រព័ន្ធT-DMP System Structure
មានដូចជា :
-Interactive Video Service:A/v-T-DMB Video & BIFS
-Interactive Visual Radio Service :A/V Input
-Data Service :Audio Input – DAB Encoder
-Data Service
លោកបានពន្យល់ពីបញ្ហារបស់ការងារគាត់ដូចជា បញ្ហាពាក់ព័ន្ធនិងសំលេងជួនការរលត់មើល
មិនឃើញខ្វះខាតអ្នកអេឡិចត្រូនិង ហើយត្រូវធ្វើការតំរូវតាមអតិ ថិជនដែលទស្សនា និងតំរូវ
អោយមានវិស្វ័កករនិង អ្នក ជំនាញ។ ឧបករណ៍ Streamer ជាឧបករណ៍សំរាប់ បញ្ជានិង
ឡាយ។ ហើយបន្ទប់ពន្លឺដែលប្រើដោយ Rellay មានប្រព័ន្ធប្រើនៅក្នុងElectronic Room
និង Dubbing Studio មានម៉ាស៊ី Digital សំរាប់ Convert ទៅ Digital Annarlog
និងមានសញ្ញា Sangro ត្រឹម0, 0.៣។នៅក្នុងស្ថាននីយ៍ទូរទស្សន៍នេះមានបុគ្គលិកបំរើការ
៤០០នាក់ ។ប៉ុស្តិ៍នេះចាប់ផ្តើមមានតាំងពីឆ្នាំ១៩៦០ ហើយចាប់ផ្តើម ដំណើរការឆ្នាំ១៩៩៧-
១៩៩៨ ។ គាត់បានបន្តទៀតថា ទូរទស្សន៍របស់គាត់ផ្តោតទៅលើ ព្រិត្តិការណ៍នយោបាយ
ព្រិត្តិការណ៍សង្គម ជាពត៌មាន ជាតិដូចជា: កិច្ចប្រជុំរបស់សម្តេច រដ្ឋសភា ព្រះមហាក្សត្រ
ផលិតផល ការចែកអំណោយ គ្រោះទឹកជំនន់ ពត៌មានខេត្តក្រុង ជាពិសេសផ្តោតទៅលើ
ព្រិត្តិការណ៍រដ្ឋាភិបាល ។ គាត់បានបង្ហាញពីបន្ទប់ ធ្យូតយ៉ូជាកន្លែងសម្តែង ហើយយកមក
កាត់តមុនធ្វើការចាក់ផ្សាយ ។ ប៉ុស្តិ៍ទូរទស្សន៍នេះប្រើ Stelieនិងមានសាខាច្រើនប្រទេស។
កម្មវិធីដែលប្រើជា Adopt Primai និង Avil Express។

No comments:

Post a Comment