ខេត្តបន្ទាយមានជ័យ ជា ខេត្តនៃប្រទេសកម្ពុជា ដែលមានផ្ទៃដី ៦៦៧៩គម២។ ខេត្តបន្ទាយមានជ័យ មានទីតាំងស្ថិតនៅ ប៉ែកពាយ័ព្យ នៃប្រទេសកម្ពុជានិងមានចម្ងាយ ៣៦០ គីឡូម៉ែត្រ​ពី​ទីក្រុងភ្នំពេញ។ ខេត្តបន្ទាយមានជ័យ មានទីក្រុងសិរីសោភ័ណ និង ទីក្រុងប៉ោយប៉ែត ដែលជាកូនសោរសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងវិស័យពាណិជ្ជ និង ទេសចរណ៍។
ខេត្តដែលនៅជុំវិញមាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និង ខេត្តសាកែវ និងខេត្តបុរីរ៉ាំ របស់ប្រទេសថៃ។
សីតុណ្ហភាព​មធ្យមរបស់​ខេត្តបន្ទាយមានជ័យ​គឺនៅចន្លោះពី​៣០ទៅ៣៣​អង្សា។ អាកាសធាតុមានលក្ខណៈ​ក្ដៅសើមដូចនៅទូទាំងប្រទេស​កម្ពុជាដែរ។ខេត្តបន្ទាយមានជ័យ​មានប្រជាជន​សរុប ៨១៦ ៣៨២ ឬ ៥,២៤២%នៃប្រជាជនកម្ពុជា។

សេដ្ឋកិច្ច​ខេត្ត៩៣%ពឹងផ្អែកលើ​កសិកម្មនិងនៅសល់៧%ទៀតគឺ​ ការនេសាទនិងពាណិជ្ជកម្ម។ ដោយសារតែខេត្ត​នេះមានព្រំដែនជាប់​នឹងប្រទេស​ថៃ អាជីកម្មបនល្បែង
(កាស៊ីណូ) កំពុងតែរីកដុះដាល​យ៉ាងខ្លាំង ដែលកំពុងក្លាយជាប្រភព​ចំនូលដ៏សំខាន់សំរាប់ខេត្ត។

No comments:

Post a Comment